បង្កើតតម្លៃថ្មី

ខ្សែរឿងនៃការអភិវឌ្ឍផលិតផល

តេស្តសមត្ថភាពប្រអប់
Vacuum Compartment

ពី​បង្កងនាគរហូតដល់យ៉ាអួ​ស្រស់ៗ​
យើង​បានរកឃើញវិធីដើម្បី​រក្សាភាពស្រស់
និងអាហារូបត្ថម្ភរបស់ពួកវាដោយ​ការ​ធ្វើតេស្តជាង 6,000 ដង។

លោក Atsuko Funayama និងលោក Mako Kokubu មកពីផ្នែករចនាផលិតផលសម្ភារប្រើប្រាស់ក្នុងផ្ទះ
ប្រព័ន្ធម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់ គឺជា វិស្វករច្នៃប្រឌិតទូទឹកកកប្រភេទទ្វារភ្លោះថ្មីម៉ាក Hitachi ។

បង្កើតបរិស្ថានអុកស៊ីសែនទាបនៅក្នុង​ "ប្រអប់សុញ្ញកាស" ធម្មតា។​ ដើម្បីរក្សាសារធាតុចិញ្ចឹម និង​ភាពស្រស់​​

គោលគំនិតមូលដ្ឋានចម្បងគឺថា មុខងារចាំបាច់របស់​ទូទឹកកកគឺដើម្បីរក្សា​ ម្ហូបអាហារ និង​គ្រឿងផ្សំ។​ ដូច្នេះការងាររបស់យើងគឺចង់ដឹងថាតើយើងអាចថែរក្សាម្ហូបអាហារនិងគ្រឿងផ្សំបានល្អប៉ុណ្ណា តាមរយៈការរក្សាភាពស្រស់និងអាហារូបត្ថម្ភឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។​
គោលគំនិត​ដើម​នៅពីក្រោយ "ប្រអប់សុញ្ញកាស"​ គឺ​ថា​ជាមួយនឹងការកើនឡើង​នៃចំនួន​ស្ត្រីធ្វើការ​ងារ​នៅប្រទេសជប៉ុន និន្នាការនេះគឺតម្រូវឲ្យពួកគាត់ទិញ​អាហារ​ស្រស់ៗ ទុកសម្រាប់ច្រើនថ្ងៃ។​​ ដោយហេតុផលនេះ យើងចង់ឲ្យមនុស្ស​នៅជុំវិញពិភពលោក​រីករាយ​នឹង​អាហាររបស់​ពួកគេ​កាន់តែខ្លាំង​ដោយឱ្យមានទូទឹកកកដែលធ្វើកិច្ចការថែរក្សា​ភាព​ស្រស់ និងអាហារូបត្ថម្ភ​របស់អាហារ។​ មុខងារ "ប្រអប់សុញ្ញកាស" ត្រូវបានបង្កើត​ចេញពី​គោលគំនិតនេះ។

ការធ្វើ​ឲ្យត្រជាក់​ធម្មតានឹងរក្សា​​ភាពស្រស់​ដោយការរក្សា​សីតុណ្ហភាពនៅជុំវិញ 0°C ប៉ុន្តែប្រការនេះ​នឹង​មិនរក្សាសារធាតុចិញ្ចឹមដែលងាយរងអុកស៊ីតកម្ម ដូចជាវីតាមីន និង​អាស៊ីតអាមីណេទេ។ ​ហេតុនេះហើយ ប្រអប់ត្រជាក់ ដែលមានការរចនាបិទជិតត្រូវ​បានបង្កើតឡើងដើម្បីរក្សា​សម្ពាធខ្យល់ប្រមាណ 0.8atm ដើម្បីបង្កើតបរិយាកាស​ដែលមានអុកស៊ីសែនទាបដើម្បីរក្សាសារធាតុចិញ្ចឹម​ដែលងាយ​រង​អុកស៊ីតកម្ម។​ ​នេះហើយគឺជា "ថតសុញ្ញកាស"។
គេបានសម្រេចថា​សុញ្ញកាសនឹង​ត្រូវតែ​យកមកអនុវត្តទៅលើ​ទូទឹកកកដោយមិនចាំបាច់ផ្លាស់ប្តូរវិធី​សាស្ត្រធម្មតា​ដើម្បីរក្សា​សាច់ និង​ត្រីឲ្យនៅបានយូរ​ ដែលបណ្តាល​ឲ្យមាននូវលទ្ធផល​បច្ចុប្បន្ននេះ។​

ការផ្ទៀងផ្ទាត់យ៉ាង ហ្មត់ចត់នៃលទ្ធផលដោយប្រើប្រាស់ការបន្សំអាហារ និងសារធាតុ​ចិញ្ចឹម

ការធ្វើតេស្តភាពស្រស់ និងសារធាតុចិញ្ចឹមត្រូវបានធ្វើឡើងវិញច្រើនជាង 6,000 ដងមុនពេលការអភិវឌ្ឍ ​"ប្រអប់សុញ្ញកាស" ត្រូវបានបញ្ចប់។​ ​ការធ្វើតេស្តត្រូវបានធ្វើទៅលើ​ប្រភេទខុសៗគ្នានៃអាហារ ដូចជាប្រាំមួយប្រភេទខុសៗគ្នាសម្រាប់​តែត្រី រួមមានត្រីសាល់ម៉ុន បា្លធូ និង​សាឌីន។ ​ការធ្វើតេស្តក៏ត្រូវបានធ្វើឡើងទៅលើសាច់ បន្លែ ផ្លែឈើ និង​អាហារដទៃទៀត​ផងដែរ។​ ដោយសារ​ការ​បរិភោគគ្រឿងសមុទ្រឆៅគឺជាផ្នែកមួយនៃវប្បធម៌អាហារ​ជប៉ុន គេក៏បានធ្វើតេស្តផងដែរជាមួយបង្កងនាគ​ និងលៀសសមុទ្រជប៉ុនដែលនៅរស់​។​​ ​ពួកវាត្រូវបានបញ្ជាក់​ថានៅតែនៅរស់ដដែល សូម្បីតែក្រោយពីបានរក្សាទុករយៈពេលបី​ថ្ងៃនៅក្នុង "ថតសុញ្ញកាស"។ ​វាគួរឲ្យមួម៉ៅ ណាស់​ជាពិសេសសម្រាប់មនុស្សទូទៅ នៅពេល​ដែល​បង្គាដែលល្អបំផុតត្រូវខូចភ្លាមៗ ហេតុនេះវា​​អស្ចារ្យណាស់ដែលរកឃើញថា​បញ្ហានេះអាចដោះស្រាយបាន។

បន្ទាប់មកយើងបានសម្រេចចិត្ត​មើលថាតើអាហារផ្អាប់ ដូចជាយ៉ាអួ និង ណាតុ (សៀង) នឹងទៅជាយ៉ាងណា​ ហេតុនេះយើងបាន​ធ្វើតេស្តជាច្រើនដើម្បីមើលថា​តើ​បាក់តេរី​ផលិត​អាស៊ីត​ឡាក់ទិច​ នៅរស់រានមានជីវិតដែរឬទេ។
យើងក៏បានសិក្សា​ផងដែរ​នូវសារធាតុចិញ្ចឹម និង​បានជ្រើសរើសសារធាតុចិញ្ចឹមទាំងឡាយណា​ដែលថយគុណភាពដោយ​អុកស៊ីសែន ដូចជា​វីតាមីន A, B , C និង D និងអាស៊ីតអាមីណេ​ សម្រាប់​ប្រភេទនៃអាហារនីមួយៗ។​​ យើងបានបន្ត​ស្វែងរក​មើលសារធាតុចិញ្ចឹមទាំងឡាយណាដែលល្អសម្រាប់សុខភាពរបស់មនុស្ស និង​ថាតើ​ពួក​វាថយគុណភាពដោយសារអុកស៊ីសែនដែរឬអត់។​​

មតិយោបល់រីករាយដែលទទួលបានពីអ្នកប្រើ​ប្រាស់

ឧទាហរណ៍ បុរសអ្នកនេសាទបាន​ប្រាប់យើងថា​​មាន​បង្គាដ៏ឆ្ងាញ់មួយប្រភេទ ដែលប្រែជាពណ៌ខ្មៅយ៉ាងលឿន​ ដូច្នេះហើយគេមិនអាច​លក់វានៅក្នុងទីផ្សារ​បានទេ​ ហើយ​មិនអាច​រក្សាទុក​រយៈពេលមួយថ្ងៃបានឡើយ – សូម្បីតែក្លាស្សេ​ឲ្យត្រជាក់ក៏ដោយ។​​ ហេតុនេះ អ្វីដែលមិនអាចហូបបាន​​នៅថ្ងៃដែលគេចាប់វា​​ នឹង​ចោល​ទទេ​។​ យ៉ាងនេះក្តី ពេល​គាត់សាកល្បង​រក្សា​​បង្គា​នៅក្នុង "ប្រអប់សុញ្ញកាស" ភាពស្រស់​ និងពណ៌​ត្រូវបានរក្សា​​បាន​សូម្បីតែក្រោយពី​មួយថ្ងៃ​ហើយក៏ដោយ​ ហើយពួកវានៅតែឆ្ងាញ់ដដែល។​
ការបញ្ចេញមតិយោបល់ដទៃទៀត​រួម​មាន៖ "សូម្បីតែអាហារធម្ម​តា ភាពស្រស់ និងពណ៌នៃសាច់ដែលធម្មតា​បានប្រែជាកាន់តែ​អន់ទៅៗ​បន្ទាប់ពីមួយថ្ងៃ ហេតុនេះវាអស្ចារ្យណាស់​ក្នុងការ​រកឃើញថា​ភាពស្រស់ត្រូវបាន​រក្សា​បានល្អយ៉ាងដូច្នេះ – ថែមទាំងរក្សា​បាន​ពណ៌ស្រស់​ភ្លឺថ្លារបស់វាទៀត​ផង"។​ មតិយោបល់មួយផ្សេង​ទៀត​នោះគឺ៖​ "ពេលដាក់​សាឡាត់ដែល​ខ្ញុំបានធ្វើ​នៅថ្ងៃមុនទៅក្នុងទូទឹកកកដោយមិនបានរុំ វា​មិនទាំងស្លោកផង – វាពិតជាជួយបានច្រើនណាស់"។ យើងបានទទួលបាន​ម​តិយោបល់​រីករាយបែបនេះ​ជាច្រើន ដែលធ្វើឲ្យវាមានតម្លៃសម្រាប់គ្រប់ការ​ប្រឹង​ប្រែងទាំងអស់ដែលយើងបានចំណាយ។

ការអភិវឌ្ឍ​បច្ចេកវិទ្យារក្សា​ភាពស្រស់​តទៅទៀតពីថត​សុញ្ញកាស

ផ្អែកលើ​ដំណើរវិវត្តន៍​ដែលបានធ្វើកន្លងមក យើងបន្តអភិវឌ្ឍន័បន្តិចម្ដងៗ​ជាប្រចាំថ្ងៃនៅក្នុងការតាម​ស្វែងរក​ភាពស្រស់របស់យើង។​ យើងកំពុងធ្វើ​ការស្រាវ​ជ្រាវជាច្រើន ​រួមមានការបញ្ចេញវីតាមីន C នៅខាងក្នុង​ "ប្រអប់សុញ្ញកាស​" ហើយលៃតម្រូវ​កំហាប់​កាបូនឌីអុកស៊ីតនៅខាងក្នុងធុងផ្ទុកដើម្បីរក្សាភាពស្រស់​។​ ជាបណ្ដើរៗ យើងកំពុង​អនុវត្តចំណុចនេះចំពោះ​ថតបន្លែ​ដើម្បីព្យាយាមរក្សា​ភាពស្រស់​នៅក្នុងទូទឹកកក​ទាំងមូល​។​ ការធ្វើតេស្តដដែលៗឡើងវិញ​របស់យើង​ទៅ​លើ​ថតដាក់បន្លែរួមមាន​បន្លែដូចជាជីវ៉ាន់ស៊ុយ និង​ត្រកួន​បន្ថែម​ទៅ​លើ​គ្រឿងផ្សំ​ជប៉ុន។​

នេះគឺជាការព្យាយាមលើកទីមួយរបស់ Side By Side ដើម្បីដាក់រួមបញ្ចូល "ថតសុញ្ញកាស" ក្នុង​ទូទឹកកក​ដែលត្រូវបានផលិតនៅក្រៅប្រទេស។ យើងជឿជាក់ថាការគិតអំពីអ្វីដែលនឹងធ្វើឱ្យមនុស្សនៅទូទាំងពិភព លោករីករាយ ហើយ​ដាក់ស្នើ​ឡើងសូម្បីតែរបស់មួយ​ដែលពួកគេ​នឹង​ចង់ប្រើប្រាស់​ នឹងធ្វើឲ្យយើងកាន់តែខិតទៅជិតជាមួយពួកគេ។​ យើងកំពុងទន្ទឹងរង់ចាំការរកឃើញនូវការប្រើប្រាស់ថ្មីៗសម្រាប់​បច្ចេកវិជ្ជានេះនៅក្រៅ​ប្រ​ទេស​ ដែលយើង​មិនទាន់បាននឹក​ស្រមៃ​ដល់ ហើយប្រើប្រាស់​របកគំហើញទាំងនោះដើម្បីផលិត​ផលិត​ផល​កាន់តែប្រសើរឡើង។

*សុញ្ញកាសមានន័យថា​ជាលំហដែល​មានសម្ពាធទាបជាង​សម្ពាធបរិយាកាស។ សម្ពាធនៅក្នុងថតសុញ្ញកាស​គឺប្រហែល 0.8 atm ដែលទាបជាងសម្ពាធបរិយាកាស​ ហេតុនេះ Hitachi ហៅវាថា​ជាសុញ្ញកាស។​

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept