បង្កើតតម្លៃថ្មី

ខ្សែរឿងនៃការអភិវឌ្ឍផលិតផល

ការរចនាទូទឹកកកទ្វារភ្លោះ

បង្កើត​ផលិតផល​ដែលមានសោភ័ណប្រកបដោយមនសិការ​ដែល​សមស្រប​
ទៅនឹងតម្រូវការរបស់មនុស្ស។​​

Kohei Shirai – មកពីផ្នែករចនាផលិតផលនៃមជ្ឈមណ្ឌលសកលសម្រាប់នវានុវត្ដន៍សង្គម
ទីក្រុងតូក្យូ – គឺជាអ្នកជំនាញច្នៃម៉ូតទូទឹកកកទ្វារភ្លោះម៉ូតថ្មីរបស់ក្រុមហ៊ុន Hitachi ។

តើអ្វីដែលជា​ការរចនាត្រឹមត្រូវសម្រាប់​ទូទឹកកក Side By Side ថ្មី?

នៅក្នុង​ទូទឹកកកនៃស៊េរី Side by Side Grande ថ្មី យើង​បាន​បង្កើត​ការរចនា​ដែលមានគំរូលំ​នាំ​ពហុកោណ​ដែលមានភាពតែមួយគ្មានពីរថ្មីសម្រាប់​ទ្វារកញ្ចក់​ខាងក្រៅ និង​បន្ថែម​ដោយ​ពណ៌ថ្មី៖ កញ្ចក់ពណ៌ទឹកតែ​ (GBZ)​។​

ចំណែកឯ​ផ្នែកខាងក្នុង មានការរចនាម៉ូត​ដ៏មានសោភ័ណភាពថ្មី​ត្រូវបានបង្កើតឡើង​សម្រាប់​ " ប្រអប់​សុញ្ញ​កាស​' ថ្មី ដែល​រក្សាឲ្យបានយូរនូវភាពស្រស់របស់អាហារ និងរក្សា​សារធាតុចិញ្ចឹម។​ ធុងស្តុកទឹក​របស់​ទូទឹកកក​ក៏ត្រូវបានរចនាម៉ូតឡើងវិញ​ និង​ដាក់នៅកន្លែងផ្សេងផងដែរគឺ​នៅ​ជាប់​បន្ទាប់នឹង " ប្រអប់​សុញ្ញកាស"។​ ដោយមានគោលបំណង​បង្កើត​អារម្មណ៍ដ៏មានគុណភាពដែលសមស្របសម្រាប់​ផលិតផល​កម្រិតខ្ពស់​ – យើងបានដាក់បញ្ចូល​ផ្ទាំងអាលុយមីញ៉ូម​នៅខាងក្នុង​ផ្នែកខាងលើរបស់​ទូទឹកកក។​

ក្នុងអំឡុងពេលដំណើរការ​រចនាម៉ូត​នៃ​ទូទឹកកកថ្មីនេះ​ លក្ខណៈវិនិច្ឆ័យ​ដែលសំខាន់បំផុត​គឺ​យកចិត្តទុកដាក់ និង​គិតគូរដល់​តម្រូវការ​មនុស្ស។​ ដោយសារយើង​បន្តតាមរកគោលដៅដ៏លំបាកនេះ យើង​បានចំណាយពេល និង​ការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ចប់ការរចនាថ្មីរបស់វា។​

នៅក្នុងទូទឹកកក Side by Side ពីមុន យើងបានរចនាលំនាំត្បូងពេជ្រ (DIA) ហើយដោយសារ​ការរចនាម៉ូត ​​ដ៏​លេចធ្លោ​​របស់វា​ត្រូវបាន​ទទួល​យក​យ៉ាងខ្លាំង​នៅក្នុងទីផ្សា​រនីមួយៗ​ យើងបានសម្រេចចិត្ត​ថា​យើងនឹង​រក្សាការរចនាម៉ូតនេះ​។​

ជាមួយនឹង​មូលដ្ឋាននោះ​ យើងគិតគូរនូវ​សំណើ​ការរចនាម៉ូតជាលក្ខណៈ​ពង្រាងមួយចំនួន​​ ដូចជា​ម៉ូតរចនា​ដែល​ផ្លាស់ប្តូរខណៈដែល​នៅតែរក្សា​លំនាំ DIA និងម៉ូតរចនា​​ដែល​មើលទៅដូចវាយនភ័ណ្ឌ។​​ ក្នុងចំណោមគំនិតទាំងនេះ លំនាំគំរូ​ម៉ូតរចនា​ពហុកោណ​ដែលយើង​នៅចុងបញ្ចប់​បានជ្រើសរើស​​បាន​ផុសចេញពី​គោលគំនិត​នៃ​ការ​បោះពុម្ព​ម៉ូតរចនា​ពហុត័ល​នៅលើ​កញ្ចក់​រាបស្មើ​ ជាវិធីដើម្បីបង្ហាញ​ផលិតផលជា​វិមាត្រ​បី។​ យើងបានមានអារម្មណ៍ថា​ យើង​អាច​បង្ហាញនូវចលនាថ្មីៗ​ និង​ទឹកមុខ​បាន​ដោយ​បង្កើត​ធាតុដែល​ប្រែប្រួល ​និង​កាត់ចេញនូវ​ផ្ទៃខាងមុខ – ដូច​ជា​រូបចម្លាក់។​ បន្ទាប់ម​ក​យើង​បានរើសសម្រាំងនូវ​សំណើ​ម៉ូតរចនា​ម្តង​ទៀត​ ហើយបាន​បោះពុម្ពគំរូជាច្រើន​នៅលើ​ផ្ទាំងបន្ទះ​អាគ្រីលិច​ដើម្បីពិនិត្យ​មើល​នៅក្នុងទំហំជាក់ស្ដែង។​ បន្ទាប់មកទៀត យើងបាន​បោះពុម្ពពួកវា​នៅលើ បន្ទះកញ្ចក់ ហើយពិនិត្យ​មើល​ពណ៌ លំនាំគំរូ និង​ភាពលម្អិត​របស់លោហធាតុ​​ ជាពិសេសគឺដើម្បី​មើល​ថា​តើ​ទំហំ និង​ជម្រៅនៃ​លំនាំគំរូ​ពហុត័ល​មើលទៅត្រូវបាន​បង្ហាញ​ត្រឹមត្រូវដែរឬទេ។

យើងខំប្រឹង​ដើម្បីយកការបំផុសគំនិត​មិនត្រឹមតែមកពី និន្នាការទីផ្សារ​ប៉ុណ្ណោះទេ តែថែមទាំងមកពីជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

បន្ទាប់មក យើង​​ហៅអ្នកចូលហ៊ុនផ្ទៃក្នុងមកជុំគ្នា​ និង​ប្រមូលផ្តុំ​យោបល់ពួកគេ​ទៅលើ​ការស្ទង់មតិ​គំរូចំនួនបី។​ បន្ទាប់មក​ យើង​យក​​គំរូ​ទៅកាន់​ក្រុមហ៊ុនលក់​ និ​ងអ្នកផ្សព្វផ្សាយផលិតផល​នៅប្រទេស​នានា​​ដើម្បីទទួលបានគំនិត​ទស្សនៈពួកគេ។​

យើង​បានរកឃើញថ្មី​ដោយនិយាយស៊ីជម្រៅ​ និង​ដោយផ្ទាល់​ជាមួយអតិថិជន​យើង។​ ពេល​យើងចាប់ផ្តើមអភិវឌ្ឍ​បង្កើត​ម៉ូតរចនា​ថ្មី យើងដឹងថា "គំរូ​ដែលអាចមើលឃើញយ៉ាង​ច្បាស់​ពីចម្ងាយ" គឺ​ត្រូវបានទទួលយក​យ៉ាងខ្លាំង ប៉ុន្តែបើមើលពីទស្សនៈរបស់អ្នករចនាម៉ូត​ យើងមិនទទួលយកទាំងស្រុង ថាតើការរចនា​ម៉ូត​ទ្វាកញ្ចក់ថ្មីរបស់វាស៊ីគ្នា​​ជា​មួយ​នឹង​ម៉ូតរចនា​ខាងក្នុង​របស់ពួកវាដែរឬយ៉ាងណានោះទេ។​ ទោះជាយ៉ាងនេះក្តី ពេលយើងពិតជា​បានឮ​យោបល់នៃអតិថិជនយើង​ ជាច្រើននាក់ក្នុងចំណោមពួកគេ​​បានប្រាប់​យើង​ថាម៉ូតរចនា​ទ្វារកញ្ចក់ពហុត័ល​ គឺ "ស៊ីគ្នា​​ជាមួយនឹង​ម៉ូតរចនា​ខាងក្នុង"។​ ថ្វីបើប្រការនេះពិបាក​នឹង​យល់ចេញពីទស្សនៈអ្នករចនាម៉ូតក្តី ដោយយើង​បានជីក​កកាយ​ចូលកាន់តែ​ជ្រៅ​ យើងបានឮ​ពាក្យគន្លឹះដែលប្រើញឹកញាប់ជាធម្មតា​ ដូចជា "កាន់តែមានលក្ខណៈវិមាត្រ​បី​" ដែលជា​ម៉ូត​រចនា​ដែលមាន​បែបផែន ​" "អ្វីមួយ​ដែលគ្មាននរណាម្នាក់ផ្សេង​ទៀត​មាននៅឡើយ" ហើយរកឃើញថា​មនុស្ស​ជឿថា​ "អ្វីមួយ​ដែល​ធ្វើឲ្យលេចធ្លោកាន់តែខ្លាំងនោះគឺភាពស៊ីគ្នា​ជាមួយនឹង​ផ្នែកខាងក្នុង"។​ រហូតដល់ពេលនោះ យើងបានគិតថា​ម៉ូតរចនាដែលរលាយច្របល់ចូលគ្នា​ទៅក្នុង​អ្វីៗនៅជុំវិញ​គឺស្មើគ្នា​ទៅ​នឹង​ម៉ូតរចនា​ដែលស៊ីគ្នា​ជាមួយផ្នែកខាងក្នុង។​ ពេលនេះគឺថា​ យើង​ត្រូវបានដាក់បង្ហាញជាមួយនឹង​ទស្សនវិស័យ​ខុសផ្សេង​ៗគ្នា​ យើងនៅចុងបញ្ចប់​បានបញ្ចប់​ម៉ូតរចនាទ្វារកញ្ចក់ពហុត័ល​នៅក្នុងពេលប្រាំមួយខែ។​

បន្ថែមពីនេះ យើងក៏បានធ្វើ​តេស្តត្រួតពិនិត្យតាមដាន​ផងដែរ​ជាមួយនឹង​ផ្នែកដែលពាក់ព័ន្ធ​នៅក្នុងក្រុមហ៊ុន​ដើម្បីវាយតម្លៃ​ភាពងាយស្រួលប្រើប្រាស់​ ភាពងាយស្រួល​យល់​ និង​មុខ​ងារ​នៅក្នុងបរិវេណក្នុងផ្ទះជាក់ស្តែង។​ យើងសួរអ្នកប្រើប្រាស់តើ​ពួកគេមានអារម្មណ៍មានផាសុកភាពយ៉ាងណា​ពេលប្រើប្រាស់​ម៉ូតរចនា​ទ្វារ​​កញ្ចក់​ពហុត័ល​គួបផ្សំជាមួយ​ ប្រអប់​សុញ្ញកាស​ដែលត្រូវបានបំពាក់ថ្មីៗ។​ អ្វីអស់ទាំងនេះ​ត្រូវបានធ្វើឡើងដើម្បីតាម​ស្វែងរកឲ្យបាននូវ​គោលគំនិត​ "ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស"។​

យើងបានផ្លាស់ប្តូរ​ម៉ូតរចនាខាងក្នុង​នៃ​គម្រប​ធុងស្តុកទឹក​។​ ដើមឡើយ យើង​បានដាក់ស្នើ​សំណើ​គម្រប​រុញរំកិល​ តែដោយពិចារណា​ដល់​​ចំណុះធុងស្តុកទឹក​ និ​ង​ភាពអាចប្រើប្រាស់បាន​ យើងបានផ្លាស់ប្តូរ​យន្តការរចនា​ដើម្បី​ឲ្យ​វាបើក​ដោយ​គ្រាន់តែចុច​ម្ដងប៉ុណ្ណោះដើម្បីងាយស្រួលប្រើប្រាស់។​​

ការស្តាប់ និង​ការយល់​អំពីតម្រូវការ​របស់អតិថិជនគឺជាគោលគំនិត​អព្ភន្តរញាណ​ និង​ដំណើរការ​ធម្មជាតិ​។​ ឧទាហរណ៍​មួយផ្សេង​ទៀត​នៃប្រការនេះគឺ​របៀបដែលយើង​បាននឹងកំពុង​ធ្វើ​ឲ្យមានភាពល្អឥតខ្ចោះនូ​វដៃកាន់​នៃ​ទ្វារទូទឹកកក​សម្រាប់​ម៉ូតរចនាទាំងមូល​ដោយ​សិក្សា​នូវ​ការឈោង​ដល់/ជម្រៅ​នៃ​ក្រចកដៃរបស់​មនុស្ស​។​ នេះគឺជា​តឹកតាង​បន្ថែមទៀត​នៃ​សេចក្តីលម្អិត​ដ៏ល្អិតល្អន់​ដែលត្រូវបានប្រកាន់យក​ដើម្បីយល់​ពីតម្រូវការ​របស់មនុស្សដោយ​យើង​បន្តតាមយក​ឲ្យបាន​នូវវត្ថុបំណង​របស់យើងអំពី "ការយកចិត្តទុកដាក់​ចំពោះ​តម្រូវ​ការរបស់​អ្នក" ។​

យើងខំប្រឹង​ដើម្បីយកការបំផុសគំនិត​មិនត្រឹមតែមកពី និន្នាការទីផ្សារ​ប៉ុណ្ណោះទេ តែថែមទាំងមកពីជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ ដើម្បីរៀនសូត្រ​ពី​ជីវិត​រស់នៅប្រចាំថ្ងៃ – គ្រាន់តែ​អង្កេត​មើលអ្វីៗទាំងឡាយ​ក្នុងខណៈដែលស្វះស្វែងរក​ព័ត៌​មាន​ថ្មី – គឺផ្លាស់ប្តូរ​ទស្សនវិស័យរបស់អ្នកបានយ៉ាងច្រើន។ យើងនឹងបន្តសួរសំណួរ "តើអ្វីពិត​ជា​ការរចនាម៉ូត​ និង​ផលិតផលដ៏​ល្អសម្រាប់​មនុស្ស​ទាំង​ឡាយ​?" ហើយ​សម្រិតសម្រាំង​ផលិតផលយើង​ឲ្យត្រូវទៅនឹង​តម្រូវការ​របស់អ្នក​។​

"Kyoso-no-mori"
(Hitachi Ltd. ការស្រាវជ្រាវ និងអភិវឌ្ឍន៍)

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept