បង្កើតតម្លៃថ្មី

ខ្សែរឿងនៃការអភិវឌ្ឍផលិតផល

ទស្សនរចនាម៉ូត

យើងបានប្តេជ្ញាចិត្តក្នុងការរចនាផលិតផលដែលនឹង
ត្រូវបានគេស្រលាញ់ចូលចិត្ត និងកោតសរសើររយៈពេលជាច្រើនឆ្នាំ។

Satoshi Sukeguchi និង Shingo Hirose – មកពីផ្នែករចនាផលិតផលនៃមជ្ឈមណ្ឌលសកលសម្រាប់នវានុវត្ដន៍សង្គម
ទីក្រុងតូក្យូ – គឺជាអ្នកច្នៃម៉ូតជាន់ខ្ពស់ដែល ដឹកនាំទស្សនរចនាម៉ូដថ្មីរបស់ Hitachi Global Life Solutions។

Hitachi មានគោលបំណងលើកកម្ពស់គុណភាពនៃជីវិត (QOL) តាមរយៈនវានុវត្ដន៍សង្គម ដែលអាចជួយឱ្យការរស់នៅមានលក្ខណៈទំនើប និងមានអត្ថន័យសម្រាប់មនុស្ស។

ធ្វើការដោយឥតឈប់ឈរលើការផ្តល់គុណតម្លៃ

រួមគ្នាជាមួយអ្នកច្នៃម៉ូតរបស់យើង យើងបានផ្តោតលើអ្វីដែលជាគុណតម្លៃ ដែលយើងអាចផ្តល់ជូនមនុស្ស និងធ្វើការឥតឈប់ឈរឆ្ពោះទៅរកគោលដៅនេះ។ ដើម្បីផ្តល់នូវគុណតម្លៃ យើងជឿជាក់ថាដំបូងវាចាំបាច់ណាស់ក្នុងការស្គាល់មនុស្ស និងរបៀបរស់នៅរបស់ពួកគេឱ្យបានច្បាស់។ ជាពិសេស យើងកំពុងធ្វើការក្នុងគោលបំណងច្នៃប្រឌិតរួមគ្នាជាមួយអតិថិជន ពោលគឺបង្កើតគុណតម្លៃថ្មីរួមគ្នាជាមួយអតិថិជន។

បរិក្ខារប្រើប្រាស់ក្នុងផ្ទះគឺជាចំណុចទំនាក់ទំនងដែលភ្ជាប់ទំនាក់ទំនង Hitachi ជាមួយនឹងមនុស្ស ហើយយើងជឿជាក់យ៉ាងស្មោះត្រង់ថាវាជាចំណុចមួយដែលយើងអាចផ្តល់គុណតម្លៃផ្ទាល់ ដើម្បីកែលម្អគុណភាពនៃជីវិតសម្រាប់មនុស្ស។

មើលឃើញផ្ទាល់ដោយខ្លួនឯង … ទើបជឿ!

នៅក្នុងវិស័យនេះ យើងប្រុងប្រយ័ត្នជាពិសេសក្នុងការសង្កេត – ដោយផ្ទាល់ភ្នែករបស់យើង – ថាអ្នកប្រើប្រាស់ពិតជាប្រើប្រាស់ផលិតផល និងការយល់ដឹងតាមរយៈបទពិសោធន៍។ យើងព្យាយាមទទួលបានការចាប់អារម្មណ៍ដំបូងពីរបៀបដែលមនុស្សកោតសរសើរចំពោះផលិតផលរបស់យើងពីទស្សនៈផ្សេងៗ របៀបរស់នៅក្នុងស្រុក និងនិន្នាការ ជាជាងពឹងផ្អែកលើព័ត៌មានមិនផ្ទាល់និងការគិតទុកជាមុនរបស់យើង។

អ្នកច្នៃម៉ូតពីរនាក់ដែលត្រូវបានចាត់តាំងឱ្យរចនាទូទឹកកកប្រភេទទ្វារភ្លោះក៏បានចូលមើលទីផ្សារនីមួយៗដើម្បីស្វែងយល់ពីរបៀបដែលមនុស្សរស់នៅ។

ហួសពីការធ្វើឌីជីថលរូបនីយកម្ម

ទោះបីជាពិភពលោកធ្វើឌីជីថលរូបនីយកម្មកាន់តែច្រើនក៏ដោយ យើងជឿជាក់ថាចំណុចខ្លះនៃការរចនាបរិក្ខារប្រើប្រាស់ក្នុងផ្ទះមិនអាចត្រូវបានជំនួសដោយមុខងារឌីជីថលទេ ហើយមុខងារប្រើប្រាស់ និងមុខងារជាក់ស្ដែងគឺមានសារៈសំខាន់ណាស់។

ឧទាហរណ៍នៅក្នុងទូទឹកកក ប្រសិនបើដៃទ្វារពិបាកប្រើ អ្នកនឹងមានអារម្មណ៍ទើសចិត្តគ្រប់ពេលដែលអ្នកបើកទ្វារ។ វាក៏មិនល្អដែរប្រសិនបើរូបរាងមិនទាក់ទាញ។ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលទូទឹកកកមើលទៅស្អាត ហើយសមជាមួយនឹងផ្ទៃខាងក្នុងផ្ទះបាយ ហើយងាយស្រួល ប្រើប្រាស់។ ជំនួសឱ្យការរចនាដោយមើលតែលើអេក្រង់កុំព្យូទ័រ អ្នកច្នៃម៉ូតប៉ះ និងផ្ទៀងផ្ទាត់គំរូដើមដែលមានពហុមុខងារពេញលេញជាច្រើននៅក្នុងរោងជាង។ យើងប្តេជ្ញាផលិតផលិតផលដែលងាយស្រួលសម្រាប់មនុស្សក្នុងការប្រើប្រាស់ហើយដែលអាចប្រើបាន– និងទទួលបានការកោតសរសើររយៈពេលយូរ។ ការរចនាអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការសម្រេចគោលដៅនេះ។

ការផ្តល់ជូនផលិតផលដែលផ្តល់ឱ្យអ្នកនូវទំនុកចិត្តដោយឥតលក្ខខណ្ឌ

Hitachi នឹងបន្តផលិតនូវផលិតផលដែលអ្នកប្រើប្រាស់អាចណែនាំប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេដោយមានទំនុកចិត្តឥតលក្ខខណ្ឌ។ យើងនឹងបន្តសម្រេចនូវគោលបំណងរបស់យើងក្នុងការបង្កើតបរិក្ខារប្រើប្រាស់ក្នុងផ្ទះដែលមានប្រយោជន៍ដែលមនុស្សឱ្យតម្លៃរាល់ពេលដែលគេប្រើវា–ហើយ"ទាញចំណាប់អារម្មណ៍ពីមនុស្សនិងការរចនាសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ"។

"Kyoso-no-mori"
(Hitachi Ltd. ការស្រាវជ្រាវ និងអភិវឌ្ឍន៍)

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept